នារសៀលថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សេក ផល្លី អនុប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំ
ដើម្បីត្រៀមសម្របសម្រួលរៀបចំសិក្ខាសាលាស្ដីពីការវាយតម្លៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ
ដែលជាបច្ច័យពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមបណ្តារាជធានី-ខេត្ត ។កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្ដម
យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរងអ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ
អ.គ.ហ. កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា
និងលោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ទាំង២៥ ។